ធ្លាក់ខ្លួនជំពាក់គេវ័ន្តក ប្ដីទៅធ្វើពលកររកលុយសងគេ តែឥឡូវរកស៊ីជោគជ័យមាន​លុយទិញឡានជាង៥ម៉ឺនដុល្លារ

ការ​រកស៊ី​តែង​មាន​ត្រូវ​មាន​ខុស ប៉ុន្តែ​បើ​មិន​ហ៊ាន​សាកល្បង ក៏​មិន​ដឹង​លទ្ធផល​ដែរ។ ជាក់​ស្ដែង នារី​រូប​ស្រស់​ម្នាក់​នៅ​ខេត្ត​កំពត បាន​រៀប​រាប់​ពី​ប្រវត្តិ​ដ៏​ជូរចត់ ធ្លាប់​រកស៊ី​ខាត​បង់ ជំពាក់​គេ​ជុំ​ទិស រហូត​ដល់​ប្ដី​ត្រូវ​ចេញ​ទៅ​ជប៉ុន​ធ្វើ​ការ​សង​បំណុល​គេ ៣​ឆ្នាំ។ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ស្រី​បាន​ដឹង​គន្លឹះ​នៃ​ការ​រកស៊ី​យ៉ាង​ជោគ​ជ័យ រហូត​ដល់​មាន​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ ហើយ​ថែម​ទាំង​ទិញ​ដី ២​កន្លែង និង​កក់​រថយន្ត​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ​ទុក​ជិះ​ទៀត​ផង គឺ​ដោយសារ​ផលិត​ផល NNP។

អ្នក​ស្រី ណើ ចាន់ត្រា ដែល​សព្វ​ថ្ងៃ​កំពុង​រស់នៅ​ក្នុង​ក្រុង​កំពត បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​ថា អ្នក​ស្រី​បាន​រៀប​ការ​ក្នុង​ឆ្នាំ​២០១២ ទាំង​មិន​ទាន់​មាន​មុខ​របរ​ច្បាស់​លាស់ ពោល​គឺ​នៅ​ជា​ស្ត្រី​មេ​ផ្ទះ​នៅ​ឡើយ។ ដោយសារ​ចង់​រកស៊ី​ដោយ​ខ្លួន​ឯង ទើប​ចាប់​ផ្ដើម​លក់​ខោអាវ​ជជុះ លក់​បាយ​ម្ហូប វេរ​លុយ អ៊ុតសក់ លក់​ចាប់ហួយ​គ្រប់​មុខ ដោយ​ជួល​តូប​គេ​ក្នុង​ផ្សារ ហើយ​ឆ្លៀត​ធ្វើ​ការ​ឱ្យ​គេ​ខ្លះ​គ្រាន់​បាន​កម្រៃ​បន្ថែម ។

ការ​ប្ដូរ​​មុខ​របរ​ញឹក​ញាប់​បែប​នេះ ព្រោះ​សង្ឃឹម​ថា​ជីវិត​នឹង​ប្រសើរ​ឡើង នៅ​ពេល​ចាប់​មុខ​របរ​ណា​មួយ​បាន​ត្រូវ។ ប៉ុន្តែ​អ្វី​ៗ​ហាក់​មិន​ប្រសើរ ស្ថានភាព​ជីវិត​ក៏​កាន់​តែ​លំបាក រហូត​រក​លុយ​ជួល​តូប​គេ​លែង​បាន និង​ជំពាក់​ថ្លៃ​ឥវ៉ាន់​គេ​ជា​ច្រើន​ទៀត។ អ្នក​ស្រី​បាន​និយាយ​បែប​នេះ​​ថា៖ “ពេល​នោះ សូម្បី​លុយ​ចាក់​សាំង​ម៉ូតូ​​ក៏​ខ្ញុំ​រក​មិន​ចង់​បាន​ផង កុំ​ថា​ឡើយ​រក​លុយ​ដាក់​ឥវ៉ាន់ ជួល​តូប​គេ”។

ស្ថានភាព​គ្រួសារ​ហាក់​យ៉ាប់​យឺន​ខ្លាំង មិន​ដឹង​រក​លុយ​មក​ពី​ណា ស្វាមី​របស់​អ្នក​ស្រី ណើ ចាន់ត្រា ក៏​បាន​សម្រេច​ចិត្ត​លា​ចាក​គ្រួសារ ឃ្លាត​ប្រពន្ធ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៤ គ្រាន់​ដោះ​ស្រាយ​ជីវភាព។ ប្រាក់​ខែ​ក្នុង​នាម​ពលករ​ឯ​នាយ​សមុទ្រ ២​ឆ្នាំ​ដំបូង គឺ​បាន​ត្រឹម​សង​គេ ពី​ការ​ខាត​បង់​លើ​មុខ​របរ​ដំបូង​ប៉ុណ្ណោះ។ ចំណែក​ប្រាក់​ខែ​មួយ​ឆ្នាំ​ទៀត ត្រូវ​យក​មក​ដាក់​ទុន​លើ​របរ​ថ្មី គឺ​ការ​លក់​គ្រឿង​ក្រអូប​ចម្រុះ។

ការ​ចាប់​របរ​ថ្មី​នេះ ហាក់​មិន​ទាន់​បាន​ប្រសើរ​ភ្លាមៗ​នោះ​ទេ គឺ​ដោយសារ​អ្នក​ស្រី​ចាប់​មិន​ច្បាស់ លក់​ចម្រុះ​ច្រើន​ពេក ទើប​មិន​ត្រូវ​ទីផ្សារ។ ក្រោយ​មក ដោយសារ​ឃើញ​ឱកាស​ល្អ មាន​ការ​ពន្យល់​ពី​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី អ្នក​ស្រី​ក៏​សម្រេច​ចិត្ត ជម្រុះ​គ្រឿង​សម្អាង​ផ្សេង​ទៀត​ចោល​ទាំង​អស់ រួច​យក​ដើម​ទុន​ខ្លះ និង​ខ្ចី​ធនាគារ​ខ្លះ មក​រក​ស៊ី​ជាមួយ​ផលិត​ផល NNP មួយ​មុខ​គត់។ ចំណែក​ស្វាមី ក៏​វិល​ត្រលប់​មក​ជួយ​វិញ ក្នុង​ឆ្នាំ​២០១៧។

ការ​ចាប់​ផ្ដើម​ដាក់​ផលិត​ផល NNP តែ​មួយ​មុខ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ណើ ចាន់ត្រា មាន​គោល​ដៅ​ច្បាស់ ចាប់​ផ្ដើម​រីក​ចម្រើន​បន្ត​បន្ទាប់ រហូត​ដល់​កាត់​ដេប៉ូ​ស្រុក​ទឹក​ឈូ ក្នុង​ឆ្នាំ​២០១៨។ ការ​ណែនាំ និង​ជួយ​ជ្រោមជ្រែង​ផ្ដល់​យុទ្ធសាស្ត្រ​ល្អៗ​ពី​អ្នក​ស្រី ទ្រី ដាណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ណើ ចាន់ត្រា មាន​តំណាង​ចែក​ចាយ​កាន់​តែ​ច្រើន ឯ​ចំណូល​កើន​ឡើង​ដល់​រាប់​ពាន់​ដុល្លារ និង​មាន​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ។

ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩ អ្នក​ស្រី ណើ ចាន់ត្រា ក៏​កើន​ដើម​ទុន​កាន់​តែ​ច្រើន និង​ឈាន​ដល់​ការ​កាត់​ដេប៉ូ​ប្រចាំ​ខេត្ត​កំពត ដែល​ត្រូវ​ចំណាយ​ទុន​ជាង ១០​ម៉ឺន​ដុល្លារ។ ក្រោយ​មក ការ​រកស៊ី​បាន​រីក​ចម្រើន​បន្ត​បន្ទាប់ ហើយ​ចំណូល​ក៏​ទទួល​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។ វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​សម្រាប់​អ្នក​ស្រី ណើ ចាន់ត្រា ដែល​ធ្លាប់​តែ​ជា​ស្ត្រី​មេផ្ទះ ជា​អ្នក​រកស៊ី​តូច​តាច ធ្លាប់​ធ្លាក់​ខ្លួន​ខាត​ដល់​ជំពាក់​គេ។ ចំណូល​ទាំង​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ណើ ចាន់ត្រា មាន​លទ្ធភាព​ទិញ​ដី ២​កន្លែង​ទុក ហើយ​កក់​រថយន្ត​ថ្មី​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ ព្រម​ទាំង​មាន​គម្រោង​សង់​ផ្ទះ​ធំ​ទ្រនំ​ថ្មី​នៅ​ដើម​ឆ្នាំ​២០២០ នេះ។

អ្នក​ស្រី ណើ ចាន់ត្រា បាន​ផ្ដាំ​ដល់​ស្ត្រី​ទាំង​អស់​ថា ត្រូវ​ហ៊ាន​សាកល្បង កុំ​ប្រើ​ពាក្យ​រង់ចាំ ព្រោះ​ឱកាស​មិន​មែន​ចេះ​តែ​មាន​ទេ។ អ្នក​ស្រី ក៏​បាន​បញ្ជាក់​ដែរ​ថា មុន​ពេល​សាកល្បង ត្រូវ​មើល​ថា តើ​ម្ចាស់​ក្រុមហ៊ុន​ជា​មនុស្ស​បែប​ណា មាន​យុទ្ធសាស្ត្រ​ខ្លាំង​ឬ​អត់? ឈ្មោះ​ក្រុមហ៊ុន​ល្បី​ឬ​អត់ និង​មាន​ការ​រកស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ដែរ​ឬ​ទេ? ជា​ពិសេស​ត្រូវ​សាក​មើល​ផលិត​ផល ថា​ល្អ​ឬ​អត់? ប្រសិន​បើ​ច្បាស់​លើ ៣​ចំណុច​នេះ បូក​រួម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង នោះ​លុយ​នឹង​រត់​មក​រក​មិន​ខាន៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...